អំពីយើង

បង្កើតឡើងក្នុងឆ្នាំ ២០១៩ Camazoon ជាក្រុមហ៊ុនផ្ដល់នូវសេវាកម្មបញ្ជាទិញនិងផ្គត់ផ្គង់ទំនិញគ្រប់ប្រភេទដោយផ្ទាល់ពីរោងចក្រទៅកាន់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា។ យើងបានផ្គត់ផ្គង់ទំនិញទៅកាន់អាជីវករជាច្រើន ដែលមានតម្លៃសមរម្យនិងសេវាកម្មល្អ ហើយយើងក៏បានទទួលនូវការទុកចិត្តដ៏មុតមាំពីសំណាក់អតិថិជនរបស់យើង។ ក្រៅពីនេះ យើងក៏ធ្វើប្រតិបត្តិការណ៍ទៅលើគេហទំព័រ Phzar.com ដែលជាវេទិការទិញ-លក់ទំនិញតាមបណ្តាញអ៊ីនធឺណេតធំជាងគេមួយនៅកម្ពុជា។ បច្ចុប្បន្ន Phzar បានក្លាយជាទីផ្សារបោះដុំដ៏ធំដំបូងគេនៅកម្ពុជា។

បេសកម្ម

  • ជម្រុញសហគ្រិនអោយចាប់ផ្ដើមអាជីវកម្មគ្រប់ទីកន្លែង
  • ផ្គត់ផ្គង់ផលិតផលគុណភាពខ្ពស់ដល់អាជីវកម្មក្នុងស្រុក
  • ផ្ដល់ទីផ្សារលក់រាយដែលអាចទុកចិត្តបាន

 

ចក្ខុវិស័យ

ចក្ខុវិស័យរបស់យើងគឺបង្កើតប្រព័ន្ធពាណិជ្ជកម្មតាមអ៊ីនធើណិតដែលហៅថា B2B2C ក្នុងប្រទេសកម្ពុជា

អ្នកមកពីណាមិនសំខាន់ អ្វីដែលសំខាន់គឺអ្នកកំពុងទៅណា

ដំណើររឿងរបស់យើង

២០១៥

ភ្នាក់ងារបញ្ជាទិញ

ទទួលការបញ្ជារទិញទំនិញប្រើប្រាស់ទូទៅផ្ទាល់ខ្លួនទៅកាន់អតិថិជននៅកម្ពុជា

២០១៥

២០១៧

អ្នកផ្គត់ផ្គង់ទំនិញពីអ្នកផលិតទៅម្ចាស់អាជីវកម្ម

ទទួលបញ្ជាទិញនិងផ្គត់ផ្គង់ទំនិញគ្រប់ប្រភេទពីរោងចក្រដោយផ្ទាល់

២០១៧

២០១៩

វេទិការទិញ-លក់ទំនិញអនឡាញ

បង្កើតជាផ្លូវការនូវគេហទំព័រ Phzar.com សម្រាប់ទិញ-លក់ទំនិញតាមប្រព័ន្ធអ៊ីនធើណិត

២០១៩

២០២០

វេទិការបោះដុំ

បង្កើតវេទិការបោះដុំដ៏ធំដំបូងបំផុតនៅកម្ពុជា

២០២០

ការបែងចែកផ្នែក

បច្ចេកវិទ្យា

ដោយមានបទពិសោធជាងដប់ឆ្នាំ ក្រុមអភិវឌ្ឍន៍របស់យើងបានបង្កើតគំនិតច្នៃប្រឌិតក្នុងការបង្កើតប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច B2B2C ដើម្បីផ្តល់ជូនអ្នកលក់រាយនូវបទពិសោធន៍លក់តាមអ៊ីនធើណិតដ៏ពិសេសនិងផ្តល់ជូនអ្នកប្រើប្រាស់នូវគោលដៅទិញទំនិញតាមអ៊ីនធើណិតដ៏សម្បូបែប។ ក្រុមវិស្វកម្មរបស់យើងកំពុងតែខិតខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីធានាបាននូវស្ថេរភាពនៃកំនើនការលក់និងភាពរលូននៃដំណើរការកម្មវិធី។

ពាណិជ្ជកម្ម

អាជីវកដែលមានហាងនៅលើវេទិការទិញ-លក់ Phzar របស់យើង មានការលក់កើនឡើង កំណត់អតិជនគោលដៅបានល្អប្រសើរ និងទទួលបានប្រជាប្រិយភាពជាងមុន តាមរយៈការគ្រាំទ្ររបស់យើងដូចជា៖ ការប្រឹក្សានិងផ្ដល់យោបល់ដោយផ្ទាល់ សិក្ខារសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗតាមអ៊ីនធើណិត។ ពួកយើងគ្រាំទ្រយ៉ាងពេញទំហឹងទៅលើអ្នកលក់របស់យើងទាំងអស់ ធ្វើយ៉ាងណាអោយពួកគាត់ទទួលបានចំណេះដឹងថ្មីៗពីទីផ្សារនិងបច្ចេកវិទ្យា។

ទីផ្សារ

យើងឆ្នៃបង្កើតប្រព័ន្ធធ្វើទីផ្សារដោយខ្លួនឯង តាមរយៈការលាយបញ្ចូលគ្នាវាងបទពិសោធន៏ទីផ្សាររបស់អ្នកជំនាញនិងក្រុមគ្រប់គ្រងរបស់យើង ដើម្បីភ្ជាប់ទំនាក់ទំនងអាជីវកម្មអនឡាញនិងសហគ្រិនតាមរយៈទំនាក់ទំនងសាធារណៈ កម្មវិធីជួបជុំសហគ្រិន និងការធ្វើទីផ្សារបែបឌីជីថល។ យើងមានទំនាក់ទំនងយ៉ាងល្អជាមួយ influencer ក្នុងស្រុក Vloggers ក្រុមអាជីកម្មទើបចាប់ផ្ដើមថ្មី ដែលជាហេតុដែលធ្វើអោយយើងរីកចម្រើនយ៉ាងឆាប់រហ័ស។

សង្វាក់ផ្គត់ផ្គង់ផលិតផល

ជាមួយបទពិសោធន៏ ៥ ឆ្នាំក្នុងការផ្គត់ផ្គង់ផលិតផលនិងការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់តាំងពីការបង្កើត Camazoon ក្នងឆ្នាំ ២០១៥ យើងមិនត្រឹមតែមានជំនាញក្នុងការផ្គត់ផ្គង់ផលិតផលពីរោងចក្រប៉ុណ្ណោះទេ​ ថែមទាំងធានាបានថារាល់ផលិតផលដែលដល់ដៃអតិថិជនទាំងអស់គឺគ្មានហានិភ័យ។ ទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ ធ្វើអោយដំណើរការនៃសង្វាក់ផ្គត់ផ្គង់ផលិតផលនិងការជញ្ចូនរបស់យើងមានភាពឥតខ្ចោះនិងសុវត្ថិភាព។

ក្រុមការងារយើង

យើងមកពីតំបន់និងផ្នែកផ្សេងគ្នា តែយើងមានចក្ខុវិស័យរួមគ្នា

ប៊ុន ផាក

ស្ថាបនិក- នាយកប្រតិបត្តិ

នរៈបញ្ញា

នាយករងផ្នែកទីផ្សារ

ណាំផេង

នាយករងផ្នែកប្រតិបត្តិការ

តារារិទ្ធិ

អ្នករចនាក្រាហ្វិក

ហេឡេណា

ប្រធានផ្នែកបញ្ជាទិញ

សុធា

ផ្នែកបច្ចេកទេស

មួយហៀង

អ្នកសរសេរអត្ថបទ

ដាណេ

អ្នកគ្រប់គ្រង Phzar Live

បញ្ញារត្ន័

អភិវឌ្ឍធុរកិច្ច Phzar Live

Sabrey

សាប់ព្រី

គណនេណ្យ

ស៊ានយ៉ូង

ជំនួយការផ្នែកបញ្ជាទិញ

សេងលី

អ្នកកាត់តវីដេអូ

មើល

ការិយាល័យរបស់យើង

មានអ្វីចង់ពិភាក្សាមែនទេ?

ភ្ជាប់ទំនាក់ទំនង