change job

ចង់ប្តូរការងារ តែគ្មានបទពិសោធន៍?

ជាទូទៅ ការធ្វើការងារតែមួយជំនាញឬមួយមុខច្រើនឆ្នាំ អាចធ្វើអោយយើងធុញទ្រាន់ ហើយប្រហែលជាចង់សាកដូរទៅធ្វើការងារថ្មីមួយ ដើម្បីរៀនក៏ដូចជាសាកល្បងបទពិសោធន៏ថ្មី។ ក្នុងការដូរនេះ បើសិនជាអ្នកដូរទៅវិស័យដែលអ្នកប្រឡូកពីមុន អ្នកអាចមានភាពងាយស្រួល។ ផ្ទុយមកវិញ បើប្ដូរទៅការងារឬជំនាញដែលអ្នកមិនធ្លាប់ធ្វើពីមុន ភាពលំបាកមួយចំនួនអាចនឹងកើតមានឡើង។ ខាងក្រោមនេះជាការចែករំលែករបស់លោក ប៊ុន ផាក ទៅលើការផ្លាស់ប្ដូរការងារ៖

បើអ្នកប្តូរការងារទៅធ្វើការងារណាដែលខុសពីវិស័យដែលអ្នកធ្វើពីមុន អាចនិយាយបានថាវាថ្មីសម្រាប់អ្នកមែន តែអ្នកអាចសាកល្បងស្រាវជ្រាវព័ត៍មានដែលពាក់ព័ន្ធនឹងការងារទាំងនោះនៅលើគេហទំព័រដែរ ដូចជា Workingna, Bongthom, CamHR , Qoosi ជាដើម។ បន្ទាប់មក ចូលមើល លក្ខណៈសម្បត្តិ (Requirements) ដែលមាននៅក្នុង Post នីមួយៗ ថាតើការងារនោះទាមទារជំនាញឬចំណេះដឹងផ្នែកអ្វីខ្លះ។

ក្រោយពេលស្រាវជ្រាវពីការងារដែលខ្លួនចង់ធ្វើ ឬដឹងពីក្រុមហ៊ុនដែលខ្លួនចង់ចូលធ្វើការហើយ អ្នកអាចស៊ើបសួរមើលថាតើមានអ្នកណាដែលអ្នកស្គាល់ធ្វើការឬធ្លាប់ធ្វើការនៅទីនោះឬអត់ ការដែលណែនាំតាមរយៈមិត្តភក្តិបែបនេះភាគរយដែលគេនឹងជ្រើសរើសយកអ្នកគឺខ្ពស់ជាង។ បើសិនជាអ្នកមិនមានស្គាល់អ្នកណាធ្វើការនៅក្នុងក្រុមហ៊ុនដែលអ្នកស្គាល់ទេ អ្នកអាចចូលទៅកាន់បណ្តាញសង្គមមួយចំនួនដូចជា LinkedIn ឬ Facebook ជាដើម ដើម្បីស្វែងរកអ្នកធ្វើការនៅក្នុងក្រុមហ៊ុននោះ ឬអ្នកដែលធ្លាប់មានប្រវត្តិធ្វើការនៅទីនោះដើម្បីសាកសួរពត៌មានបន្ថែម ឬសុំការណែនាំ។ អោយតែអ្នកព្យាយាម អ្នកនឹងអាចរកឃើញមិនខាន។ បើរកឃើញហើយ អ្នកអាចរកឱកាសជួបគ្នាផឹកកាហ្វេ ដើម្បីអោយគេណែនាំអ្នក ឬរៀបរំអោយមានការសម្ភាសន៍តែម្តង។ មកដល់ចំណុចនេះដល់ពេលដែលអ្នកត្រូវរៀបចំ CV ហើយ។

cv
រៀបចំប្រវត្តិរូបសង្ខេប

នៅពេលអ្នកសរសេរ CV អ្នកត្រូវប្រយ័ត្ននូវរឿងពីរយ៉ាង៖

១. ត្រូវបង្ហាញពីសមត្ថភាពរបស់អ្នកដែលពាក់ព័ន្ធនឹងការងារដែលអ្នកនឹងធ្វើ ដូចជាសមត្ថភាពក្នុងការទំនាក់ទំនង សមត្ថភាពក្នុងការលក់ជាដើម។

២. ដោយសារតែអ្នកជាបុគ្គលិកថ្មីគ្មានបទពិសោធន៍ក្នុងវិស័យនេះ អ្នកក៏មិនអាចដាក់អោយវាទទេរស្អាតនៅក្នុងផ្នែក បទពិសោធន៍ការងារបានដែរ ដូច្នេះអ្នកអាចរៀបរាប់ថា៖ អ្នកកំពុងតែធ្វើការស្រាវជ្រាវ និងដកពិសោធន៍ទីលើរឿងនេះ នៅពេលដែលអ្នកទទួលរ៉ាប់រងគ្រប់គ្រងគំរោងនេះ អ្នកបានរៀន និងវិភាគពីផលិតផលដៃគូប្រកួតប្រជែង ហើយក៏បានធ្វើការស៊ើបអង្កេតទីផ្សារដោយការចុះសាកសួរផ្ទាល់ជាមួយអតិថិជនគោលដៅដែរ។

CV Picture 2

ចំនុចចុងក្រោយខ្ញុំសូមដាស់តឿនបន្តិចទៅកាន់អ្នកដែលត្រៀមនឹងប្តូរការងារដែលខ្លួនធ្វាប់ធ្វើ ៥ ទៅ ១០ ឆ្នាំ ទៅហើយ គួរជ្រើសរើសការងារដែលមានមានទំនាក់ទំនងនឹងការងារមុន។ ឧទាហរណ៍ថាពីមុនអ្នកធ្វើជាបុគ្គលិកផ្នែកលក់ ពេលប្តូរការងារអ្នកអាចជ្រើសការងារផ្នែកលក់ ឬទីផ្សារដដែល គ្រាន់តែប្តូរផលិតផលថ្មីបានហើយ តែយកល្អកុំជ្រើសរើសការងារដែលថ្មីស្រលះ ដូចជាពីមុនធ្លាប់ធ្វើផ្នែកលក់ តែពេលនេះមកធ្វើជាផ្នែកគណនី ឬបច្ចេកទេសជាដើម គឺស្មើរនឹងបោះបង់ចោលបទពិសោធន៍ការងារដែលអ្នកខំសន្សំច្រើនឆ្នាំមកនេះអញ្ចឹង។

ដកស្រង់ចេញពី​ ៖ BUN PARK 

ចែករំលែកអត្ថបទនេះ

Share on facebook
Share on linkedin
Share on twitter
Share on email
Share on print

អ្នកអាចនឹងចូលចិត្ត