Money Economic

វិធី ៣ យ៉ាងរក្សាបានភាពរីកចម្រើនអាជីវកម្មទោះបីសេដ្ឋកិច្ចធ្លាក់ចុះ

ខណៈអាជីវកម្មជាច្រើនក្នុងពិភពលោកបាន និងកំពុងជួបគ្រោះភ័យយ៉ាងខ្លាំងពីការរីករាលដាលនៃវីរុសកូវីដ ១៩ លក្ខណៈសកល តែមានអាជីវកម្មមួយចំនួនបានក្លាយជាអ្នកទទួលបានឱកាសកើបប្រាក់ចំណេញរាប់រយលានដុល្លារដូចជា Amazon និង Zoom ជាដើម។

ក្នុងកាលៈទេសៈដ៏លំបាក មនុស្សគ្រប់គ្នាមិនរំពឹងផលល្អពីការរស់នៅធម្មតាតាមគន្លងថ្មីប៉ុន្មាននោះទេ។ ច្បាស់ណាស់ថា អ្វីដែលម្ចាស់អាជីវកម្ម ឬសហគ្រិនជួប ក៏ដូចជាកំពុងប្រឈមនៅពេលនេះគឺជាឧបសគ្គ ប៉ុន្តែមិនមែនមានន័យថា ត្រូវផ្តេកផ្តួលតាមវានោះទេ ផ្ទុយមកវិញគឺជាការជំនះដើម្បីអាចបន្តដំណើរអាជីវកម្មខ្លួនទៅមុខទៀតបាន។

៣ ចំណុចខាងក្រោមនេះជាអ្វីដែលម្ចាស់អាជីវកម្ម និងអ្នករាល់គ្នាត្រូវគិតសម្រាប់អាជីវកម្មក្នុងពេលលំបាកបែបនេះ៖

១) ការគិតទៅលើអតិថិជន

មិនមែនតែអាជីវកម្ម ឬសហគ្រិនទេដែលខំប្រឹងប្រែងដើម្បីអាចរស់រាន តែមនុស្សគ្រប់គ្នា រូបវន្តបុគ្គលម្នាក់ៗកំពុងប្រឹងប្រែងជំនះវា។ ការដែលចេះយោគយល់ដល់អតិថិជន ផ្តល់ជូនការបំពេញចិត្តមួយចំនួនទៅ កាន់ពួកគាត់ និងផ្តល់ជាការប្រឹក្សាយោបល់ផ្សេងៗ សុទ្ធសឹងជាការគិត និងយកចិត្តទុកដាក់លើអតិថិជន។ វាជាពេលវេលាដ៏ពិបាក តែវាក៏អាចជាពេលមួយសម្រាប់អ្នកជាម្ចាស់អាជីវកម្មក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងពង្រឹងកេរ្តិ៍ឈ្មោះអាជីវកម្មឡើង ព្រោះបើអាចអាចឆ្លងវាបាន ពេលស្ថានភាពអាក្រក់ទាំងនោះរលត់បាត់ អ្នកអាចជាមនុស្សទីមួយដែលអតិថិជនបានចងចាំ។

២) បង្កើនភាពងាយស្រួលក្នុងការមកដល់របស់អតិថិជន ឬធ្វើឲ្យអតិថិជនស្រួលស្វែងរកអ្នក

វាចាំបាច់ណាស់ក្នុងការគិតថា តើអតិថិជនអាចភ្ជាប់ទំនាក់ទំនងមកកាន់អាជីវកម្មរបស់អ្នកបានល្អប៉ុណ្ណា ហើយពួកគេបានប្រើប្រាស់អ្វីដែលអ្នកបានដាក់ដំណើរការអាជីវកម្មនោះបានល្អកម្រិតណា។ ឧទាហរណ៍ដូចជាក្រុមហ៊ុនដឹកជញ្ជូន ឬបម្រើសេវាសាធារណៈដែលប្រើ App ជាដើម សួរថាតើអតិថិជនទទួលបានការប្រើប្រាស់ App ទាំងនោះប្រកបដោយភាពងាយស្រួលដែរទេ? តើក្រុមហ៊ុនអ្នកទទួលបានព័ត៌មានពីអតិថិជនបានល្អគ្រប់គ្រាន់ដើម្បីយកមកកែតម្រូវចំណុចខ្វះខាតហើយឬនៅ។ បន្ថែមពីនេះ អាជីវកម្មនីមួយៗ គួរតែបញ្ជ្រៀបការប្រើប្រាស់បច្ចេកវិទ្យាឲ្យបានច្រើនក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន ព្រោះវាជាផលចំណេញធំបំផុតសម្រាប់រុញសន្ទុះអាជីវកម្ម។

៣) ក្លាហានបង្កើតអ្វីដែលឆ្លើយតបនឹងឧបសគ្គរបស់អតិថិជន

មិនថាក្នុងកាលៈទេសៈណា គំនិតជាសហគ្រិននៅតែសំខាន់សម្រាប់អ្នក។ អ្នកនឹងចាប់យកឱកាសនៃការរីកចម្រើនបានកាន់តែច្រើន នៅពេលដែលអ្នកអាចរកដំណោះស្រាយនានាឆ្លើយតបឧបសគ្គរបស់អតិថិជន ឬអ្នកប្រើប្រាស់។ ការធ្វើបែបនេះ វាកាន់តែបង្កើនភាព Unique បន្ថែមទៀតសម្រាប់អាជីវកម្មអ្នក និងអាចទាក់ទាញការចាប់អារម្មណ៍ពីអតិថិជនបានកាន់តែច្រើន ចំណូលដែលអ្នកទទួលបានក៏កាន់តែប្រសើរដូចគ្នា៕

សូមចែករំលែកបើអ្នកគិតថាគំនិតនេះសំខាន់ចំពោះអ្នកផ្សេងទៀត!

អានអត្ថបទដើម៖ WERead

ចែករំលែកអត្ថបទនេះ

Share on facebook
Share on linkedin
Share on twitter
Share on email
Share on print

អ្នកអាចនឹងចូលចិត្ត

500-Dollar-Startup

500$ Start-up