WERead App

ណែនាំសមាជិកថ្មីរបស់ Camazoon

ក្រុមហ៊ុន Camazoon ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលកាលពីឆ្នាំ ២០១៩ Camazoon បានបង្កើតផលិតផលទីមួយដែលមានឈ្មោះថា Phzar ដើម្បីផ្ដល់ភាពងាយស្រួលអ្នកដល់អ្នកទិញទំនិញ។ Phzar មានទាំងវេបសាយនិងកម្មវិធីទូរស័ព្ទដែលធ្វើអោយអ្នកទិញអាចទិញទំនិញបានពីគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ នៅចុងឆ្នាំ ២០២០ Phzar  បានបម្លែងខ្លួនទៅជាវេទិកាបោះទំនិញដុំ ដែលមានដាក់លក់ទំនិញរាប់រយមុខក្នុងតម្លៃថោកជាងទីផ្សារ ហើយអាចអ្នកទិញអាចទិញគ្រាន់តែដោយឡូត Phzar app ឬ ចូលទៅកាន់ Phzar.com ដើម្បីមើលទំនិញជាច្រើនមុខ។

នាដើមឆ្នាំ ២០២១ នេះ Camazoon បានបង្កើតសមិទ្ធិផលថ្មីមួយទៀត ក្នុងគោលបំណងបញ្ជា្របចំណេះដឹងទៅកាន់ប្រជាជនកម្ពុជារាប់លាននាក់ ជាពិសេសអ្នកដែលគ្មានពេលអានសៀវភៅគ្រប់គ្រាន់ ឬមិនមានទម្លាប់អានសៀវភៅ។ WERead ជាកម្មវិធីទូរស័ព្ទដែលអ្នកអាចស្តាប់សៀវភៅល្បីៗនៅលើពិភពលោក ដែលត្រូវបានសង្ខេបជាសម្លេងត្រឹម ២០ ទៅ ៣០ នាទី។ ជាមួយ WERead អ្នកអាចរៀនសូត្រពីគ្រប់ទីកន្លែងនិងគ្រប់វេលាមិនថាពេលកំពុងនៅតាមផ្លូវឬពេលទំនេរផ្សេងៗជាដើម។

WERead

ដើម្បីចាប់ផ្ដើមរៀនសូត្រជាមួយ WERead លោកអ្នកចំណាយត្រឹមតែ ១០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ​ ឬដើម្បីបានតម្លៃកាន់តែពិសេស លោកអ្នកអាចទិញជាកញ្ចប់ ៦ ខែ ឬ ១ ឆ្នាំ។ ក្នុងនោះមានសៀវភៅល្អៗជាច្រើនទាក់ទងនឹង សហគ្រិនភាព ភាពជាអ្នកដឹកនាំ ជំនួញ​ សេដ្ធកិច្ច ហិរញ្ញវត្ថុ ទីផ្សារ និងចំណេះដឹងទូទៅយ៉ាងសម្បូរបែបជាច្រើនទៀតហូតដល់ ១២០ ក្បាល ក្នុងមួយឆ្នាំ  ត្រៀមរួចជាស្រេចសម្រាប់អ្នកស្រឡាញ់សៀវភៅនឹងចូលចិត្តការអភិវឌ្ឍខ្លួន។

លោកអ្នកមិនត្រឹមតែអាចស្ដាប់សៀវភៅនោះទេ WERead ក៏អាចអោយលោកអ្នករកប្រាក់ចំណូលបានផងដែរ។ ដើម្បីអានពីរបៀបរកប្រាក់ចំណូលជាមួយ WERead សូមអានអត្ថបទនេះ រកចំណូលអនឡាញបន្ថែមជាមួយ WERead

នេះជាជោគជ័យដ៏ធំថ្មីមួយរបស់ក្រុមហ៊ុនយើង ហើយយើងសង្ឍឹមថា អ្នករាល់គ្នានឹងចូលរួមស្ដាប់ទាំងអស់គ្នា។

WERead Listining

ដើម្បីស្ដាប់ឬប្រើប្រាស់សាកល្បង សូមចូលទៅកាន់ www.weread.asia

មកដល់ពេលនេះ មានអ្នកប្រើ WERead ជាង ៣០០០០ នាក់ ហើយ។​ នៅចាំអីទៀត? ស្ដាប់សៀវភៅ ដើម្បីអភិវឌ្ឍខ្លួនជាមួយគ្នា។

Share this post

Share on facebook
Share on linkedin
Share on twitter
Share on email
Share on print

You may also want to read