គំនិតអាជីវកម្ម

គំនិតអាជីកម្មដែលអ្នកគួរចាប់ផ្ដើមក្នុងឆ្នាំ ២០២១

មនុស្សមួយចំនួនធំ តែងតែចង់មានអាជីវកម្មមួយផ្ទាល់ខ្លួន។ អ្នកខ្លះមានគំនិតនិងបានចាប់ផ្ដើមរួចទៅហើយ ចំណែកអ្នកមួយចំនួនទៀត នៅមិនទាន់ដឹងនៅឡើយថាគួរធ្វើអ្វី ឬ លក់អ្វី៕

បើអ្នកចង់ចាប់ផ្ដើមអាជីវកម្មមួយថ្មី ហើយមិនដឹងថាគួរបើកអាជីវកម្មអ្វីនោះ ខាងក្រោមជាគំនិតអាជីកម្មតូចៗមួយចំនួនដែលអ្នកអាចយកមកគិតបាន។

លក់អីវ៉ាន់

ទោះបីជាចំនួនអ្នកលក់កើនឡើងជាលំដាប់ ក៏តម្រូវការនៃការផ្គត់ផ្គង់នៅមិនទាន់មានភាពល្អប្រសើរនៅឡើយ។ ទីផ្សារលក់នៅមិនទាន់ចង្អៀតខ្លាំងណាស់ណានោះទេ ដូចនេះហើយអ្នកអាចពិចារណារបើកហាងលក់មួយ ដែលអាចជាហាង Online ឬ Offline ក៏បាន។ តើខ្ញុំគួរលក់អ្វីដែរ? នេះជាសំណួរដែលអ្នកសួរខ្លួនឯង មុនពេលដែលអ្នកចង់ចាប់ផ្ដើមរកស៊ីលក់ដូរ។ ដើម្បីឆ្លើយនឹងសំណួរនេះ អ្នកត្រូវធ្វើការសង្កេតមើលបន្តិចថាតើសព្វថ្ងៃអ្វីដែលប្រជាជនយើងកំពុងមានតម្រូវការខ្ពស់ ឬអ្វីដែលប្រជាជនយើងត្រូវការជាប្រចាំ។ ជាឧទាហរណ៏ អ្នកអាចងាកមកមើលការលក់ស្បែកជើង កាបូប ឬ សម្លៀកបំពាក់ ដោយសាររបស់ទាំងនេះយើងត្រូវការប្រើប្រាស់ជាប្រចាំ។ ចំពោះអ្នកដែលមានចំណេះដឹងច្បាស់លាស់នឹងជំនាញណាមួយ អ្នកអាចគិតពីការលក់ផលិតផលដែលទាក់ទងនឹងជំនាញដែលអ្នកដឹងនោះ ស្របពេលអ្នកអាចផ្ដល់ជាមតិយោបល់ ឬ ពីរបៀបប្រើប្រាស់ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់អ្នក។ បែបនេះអ្នកនឹងមានទំនាក់ទំនងល្អជាមួយអតិថិជន ហើយអាចឈានចូលដល់ការទិញផលិតផលរបស់អ្នកផងដែរ។

បើអ្នកចង់បើកហាងលក់ខោអាវ ស្បែកជើង កាបូប ឬ របស់របរផ្សេងៗ តែមិនដឹងរកទិញនៅទីណានោះ អ្នកអាចចូលទៅកាន់ phzar.com ដើម្បីមើលទំនិញរាប់រយមុខក្នុងតម្លៃសមរម្យ ដែលតម្លៃទាំងនោះជាតម្លៃពិសេសបំផុតចំពោះម្ចាស់អាជីវកម្មឬអ្នកទិញដុំ។ បើអ្នកមានគំនិតថាចង់លក់អ្វីហើយ ហើយស្វែករកអ្នកដែលអាចជួយទិញអីវ៉ាន់ក្នុងតម្លៃថោក អ្នកគួរពិចារណាក្រុមហ៊ុន Camazoon ដែលជាក្រុមហ៊ុនបញ្ជាទិញទំនិញពីរោងចក្រផ្ទាល់ដ៏ធំមួយនៅកម្ពុជា។ អ្នកអាចទាក់ទងសាកសួរព៍ត័មានតាមរយៈ 069 882 545 ឬ តាម តេឡេក្រាម 069 882 545

បង្រៀនតាមផ្ទះ

ការរីកចម្រើននៃវិស័យអប់រំ ធ្វើអោយចំនួនគ្រឹះស្ថានសិក្សាកើនឡើងគួរអោយកត់សម្គាល់ទាំងគ្រឹះស្ថានរដ្ធនិងឯកជន។​ យ៉ាងណាមិញ ការសិក្សានៅសាលាតែមួយមុខមិនទាន់គ្រប់គ្រាន់នៅឡើយ ដោយសារក្នុងថ្នាក់រៀនអាចមានសិស្សច្រើន ដែលអាចធ្វើអោយការយកចិត្តទុកដាក់របស់គ្រូមិនសូវបានដិតដល់ ដូចនេះហើយទើប អាណាព្យាបាលមួយចំនួនធំត្រូវការអ្នកបង្ហាត់បង្រៀនកូនរបស់ពួកគាត់បន្ថែមនៅផ្ទះ។
បើអ្នកមានចំណេះដឹងលើមុខវិជ្ជាណាមួយច្បាស់លាស់ដូចជា ៖ គណិត រូប គីមី ឬ ភាសាអង់គ្លេស ជាដើម អ្នកអាចចាប់ផ្ដើមអាជីពជាអ្នកបង្រៀនតាមផ្ទះបាន ហើយចាប់ផ្ដើមពង្រីកអាជីពនេះពេលដែលអ្នកបានត្រៀមខ្លួនរួចរាល់។

អ្នកសរសេរកម្មវិធីទូរសព្ទ័

អាជីវកម្មបែបឌីជីថលមានកាន់តែច្រើនព្រោងព្រាតនៅប្រទេសកម្ពុជាបច្ចុប្បន្ន។ ដើម្បីសម្របខ្លួនទៅតាមយុគសម័យបច្ចេកវិទ្យា ម្ចាស់អាជីវកម្មនីមួយៗកំពុងតែមានតម្រូវការផ្នែកកម្មវិធីទូរសព្ទ័ ដើម្បីជួយពន្លឿនអាជីវកម្មរបស់ពួកគាត់អោយកើនឡើងមួយកម្រិតទៀត។

ដោយសារតម្រូវការមានច្រើន ហើយនឹងកើនឡើងកាន់តែខ្លាំងនៅពេលខាងមុខនោះ អ្នកអាចចាប់ផ្ដើមរៀនកូដ ហើយបើកអាជីវកម្មនេះបាន។ ដើម្បីចាប់ផ្ដើមរៀន អ្នកអាចចាប់ផ្ដើមពីការរៀនដោយខ្លួនឯងតាម Youtube Udemy បន្ទាប់មករកវគ្គសិក្សាខ្លីៗនានាដើម្បីពង្រឹងចំណេះដឹងរបស់អ្នក។

អ្នកកាន់ផេក

អាជីវកម្មនីមួយៗ មានបណ្ដាញសង្គមរបស់ខ្លួន ហើយម្ចាស់អាជីវកម្មមួយចំនួនធំគ្មានពេលគ្រប់គ្រាន់ដើម្បីគ្រប់គ្រងគណនីបណ្ដាញសង្គមរបស់ពួកគាត់នោះទេ ដូចនេះហើយទើបគំនិតអាជីវកម្មនេះអាចមានតម្រូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន។ អ្នកអាចចាប់ផ្ដើមធ្វើការសិក្សាពីការគ្រប់គ្រងផេក ការរចនាក្រាហ្វិក ការប្រើប្រាស់មុខងារនានារបស់បណ្ដាញសង្គម បន្ទាប់មកអ្នកអាចចាប់ផ្ដើមរកអតិថិជនបាន។

អាជីវកម្មខាងលើសុទ្ធតែជាអាជីវកម្មដែលអ្នកអាចចាប់ផ្ដើមបាន ដោយមិនចាំបាច់មានដើមទុនច្រើននោះទេ។

តើអ្នកមានគំនិតអ្វីផ្សេងទៀតដែរឬទេ? បើមានសូមចែករំលែកនៅខាងក្រោម!

Share this post

Share on facebook
Share on linkedin
Share on twitter
Share on email
Share on print

You may also want to read