ការដាក់ Phzar Live អោយប្រើប្រាស់ជាផ្លូវការ

នៅថ្ងៃទី ២៥​ កញ្ញា ២០២០ ក្រុមហ៊ុនខេម៉ាហ៊្សូន (Camazoon) បានដាក់អោយប្រើប្រាស់ជាផ្លូវការគំរោង Phzar Live ក្រោមប្រធានបទ ឱកាសអាជីវកម្មអនឡាញ សម្រាប់អ្នកដែលចង់ចាប់ផ្តើមការធ្វើអាជីវកម្មខ្នាតតូចនៅលើប្រព័ន្ធអុីនធឺណេតក៏ដូចជាបណ្តាញសង្គម។

កម្មវិធីនេះមានអ្នកចូលរួមចំនួនជាង ១០០ នាក់ និងមានការដាក់តាំងផលិតផលជាង ៨០ មុខពីរោងចក្រផ្ទាល់ ដើម្បីអោយអ្នកចូលរួមជ្រើសរើសយកលក់បន្ត។ គួរបញ្ជាក់ផងដែរថា Phzar Live ជាគំរោងមួយទៀតរបស់ក្រុមហ៊ុន Camazoon ដែលក្រុមហ៊ុននេះ បានដាក់អោយប្រើប្រាស់ Phzar App ដែលជាវេទិការបញ្ជារទិញទំនិញពីរោងចក្រមួយរួចទៅហើយកាលពីឆ្នាំមុន ដោយឡែក Phzar Live បង្កើតឡើងក្នុងគោលបំណងទ្រទ្រង់អ្នកដែលចង់បង្កើតប្រភពចំណូលទី ២ ដោយប្រើប្រាស់ប្រព័ន្ធអុីនធឺណេតនិងបណ្តាញសង្គម។

ក្លាយជាសមាជិកដើម្បីអាចទទួលបានការផ្គត់ផ្គង់ទំនិញរាប់រយមុខក្នុងតម្លៃពិសេសដោយផ្ទាល់ពីរោងចក្រ និងការតម្រង់ទិសក្នុងការរកសុីអនឡាញ និងចំណេះដឹងផ្សេងជាច្រើនទៀត។

ចូលរួមតាមរយៈ​តំណរភ្ជាប់តេលេក្រាម ៖  តំណភ្ជាប់

 

Share this post

Share on facebook
Share on linkedin
Share on twitter
Share on email
Share on print

You may also want to read