ដើម្បីផ្តល់ជូនក្តីស្រលាញ់ដោយផ្ទាល់ ការយកចិត្តទុកដាក់ ហើយជាការរួមចំណែកលើកកម្ពស់វិស័យអប់រំក៏ដូចជាសាបព្រោះនូវចំណេះដឹង និងបំផុសស្មារតីទៅកាន់សាធារណជនអោយយល់ពីវប្បធម៌នៃការចែករំលែក និងសារៈសំខាន់នៃវិស័យអប់រំនៅកម្ពុជា ក្រុមហ៊ុន Camazoon បានបង្កើតគម្រោងសប្បុរសធម៌មួយ ដែលមានឈ្មោះថា Bag to School ។ កម្មវិធីនេះ ផ្ដល់ជូនសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន ៦០ នាក់ និងគ្រូបង្រៀនបឋមសិក្សាចំនួន ៧ នាក់ នៅសាលាបឋមសិក្សាមួយកន្លែងស្ថិតនៅ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ។
ក្នុងនោះដែរ សិស្សានុសិស្សម្នាក់ៗទទួលបាន៖
-កាតាបសិក្សាចំនួន ១
-សៀវភៅចំនួន ៥ ក្បាល
-ខ្មៅដៃចំនួន ៥ ដើម
-ប៊ិកចំនួន ៥ ដើម
-ក្ដារខៀនចំនួន ១ ឈុត
-អាហារសម្រន់ និងសម្ភារៈសិក្សាជាច្រើនទៀត។
ក្រុមការងារ Camazoon នឹងបន្តរចូលរួមលើកស្ទួយវិស័យអប់រំនៅកម្ពុជាតាមរយៈកម្មវិធីសប្បុរសធម៍ផ្សេងៗជាច្រើន ហើយលើកទឹកចិត្តសាធារណជនអោយចូលរួមជាមួយគ្នា។